ទស្សនាវដ្ដី Forbes ចាត់ទុកប្រទេសមួយនេះ ជាប្រទេសទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍

0

បរទេស៖ ទស្សនាវដ្ដីពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក Forbes បានចេញផ្សាយអត្ថបទមួយដោយបានចាត់ទុកប្រទេសឡាវថាជាប្រទេសដែលមានមន្តស្នេហ៍បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ខណៈដែលប្រទេសនេះមិនមានឆ្នេរសមុទ្រត្រូពិច តែប្រទេសនេះមានទេសភាពភ្នំដ៏ស្រស់ស្អាត វាលស្រែរីកដុះដាល និងទន្លេមេគង្គដ៏អស្ចារ្យដែលហូរកាត់ទឹកដីរបស់ខ្លួន។

ទស្សនាវដ្ដី Forbes បានសរសើរប្រទេសឡាវជាប្រទេសដ៏គួរឱ្យចាប់អារម្មណ៍នៃការទាក់ទាញផ្នែកវប្បធម៌ បទពិសោធន៍នៅទីធ្លាខាងក្រៅ និងការទាក់ទាញដែលមិនចេះអស់ដោយសារវាមិនត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយសារការអភិវឌ្ឍពាណិជ្ជកម្ម។

អត្ថបទនោះបានគូសបញ្ជាក់ថា ខេត្តហ្លួងព្រះបាងដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូតាំងពីឆ្នាំ១៩៩៥ មកនោះ ជាគ្រឿងអលង្ការដែលមិនអាចមើលរំលងបានរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ សម្រាប់បេតិកភណ្ឌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់វា រួមទាំងពិធីរាប់បាត្រប្រចាំថ្ងៃដែលអ្នកស្រុកថ្វាយអង្ករដំណើប នំគុកគីដល់ព្រះសង្ឃ ដែលវានៅតែជាការទាក់ទាញដ៏យូរលង់ណាស់មកហើយ។

ទីក្រុងវៀងច័ន្ទន៍ និងទីក្រុងវ៉ាងវៀងដែលជាទីក្រុងទេសចរណ៍ដ៏ពេញនិយម ត្រូវបានលើកឡើងនៅក្នុងអត្ថបទនោះផងដែរ ដែលទីក្រុងនោះមានចំណីអាហារដ៏សំបូរបែប និងសណ្ឋាគារសម្រាប់អ្នកធ្វើដំណើរដ៏ឈ្លាសវៃ រួមជាមួយនឹងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ដែលអាចទទួលយកបាន៕

ប្រភព៖ ក្រសួងព័ត៌មាន