លោក ពូទីន បញ្ជាក់ថាអតិផរណានៅក្នុងប្រទេសរុស្ស៊ីនឹងធ្លាក់ចុះក្រោម ៤% គិតត្រឹមចុងខែមីនា

0

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធនៅឯកិច្ចប្រជុំមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រីថា អតិផរណានៅក្នុងប្រទេសរុស្ស៊ីនឹងធ្លាក់ចុះក្រោម ៤% គិតត្រឹមចុងខែមីនានេះ។

លោក ពូទីន បាននិយាយថា «អតិផរណានឹងធ្លាក់ចុះក្រោម ៤% នៅចុងខែមីនានេះ។ យោងតាមការប៉ាន់ប្រមាណមួយចំនួនបានឱ្យដឹងថា វានឹងបន្តធ្លាក់ចុះ ហើយប្រាក់ចំណូលពិតប្រាកដរបស់ប្រជាពលរដ្ឋគួរតែមានការកើនឡើងដែរ»។

លោក ពូទីន បានកត់សម្គាល់ថា លោករំពឹងថានឹងមានការកើនឡើងបន្ថែមទៀតនៃប្រាក់ឈ្នួលប្រចាំខែអប្បបរមាចំនួន ១៨,៥% នៅដើមឆ្នាំក្រោយ៕

ប្រភព៖ ក្រសួងព័ត៌មាន