បរទេស៖ ក្រុមហ៊ុនដែលសាងសង់ដោយកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា អេមីរ៉ាត់អារ៉ាប់រួម (UAE) បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅអង្គភាពទីបីនៃរោងចក្រថាមពលនុយក្លេអ៊ែរបារ៉ាកាហ៍ (Barakah) ដែលសាងសង់ដោយកូរ៉េខាងត្បូង។
រ៉េអាក់ទ័រទី៣ នោះបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីប្រទេសនៅមជ្ឈិមបូព៌ាមួយនេះបានចេញអាជ្ញាប័ណ្ណប្រតិបត្តិការកាលពីខែមិថុនាមុន ហើយដំណើរការបញ្ចូលកំណាត់ឥន្ធនៈទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រនោះបានចាប់ផ្តើម។ នេះបើយោងតាមក្រុមហ៊ុន Korea Electric Power Corp. (KEPCO) បានចេញផ្សាយ។
វា គឺជាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរមួយក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំងបួនដែលត្រូវបានសាងសង់នៅរោងចក្របារ៉ាកាហ៍ដែលមានចម្ងាយ ២៧០គីឡូម៉ែត្រភាគខាងលិចទីក្រុងអាប៊ូដាប៊ី ក្រោមកិច្ចសន្យាដែលមានតម្លៃ ២០ប៊ីលានដុល្លារអាម៉េរិករបស់ក្រុមហ៊ុន KEPCO នៅក្នុងឆ្នាំ២០០៩។
គម្រោងនេះបានកត់សម្គាល់នូវការនាំចេញរោងចក្រថាមពលអាតូមិចពាណិជ្ជកម្មដំបូងរបស់ប្រទេសកូរ៉េខាងត្បូង។
ម៉ាស៊ីនរ៉េអាក់ទ័រទីមួយនៃរោងចក្របារ៉ាកាហ៍ បានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មកាលពីខែមេសា ឆ្នាំ២០២១ និងម៉ាស៊ីនរ៉េអាក់ទ័រទីពីរចាប់ផ្តើមប្រតិបត្តិការនៅខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុន Emirates Nuclear Energy Corp បាននិយាយថា ម៉ាស៊ីនរ៉េអាក់ទ័រទី៣ បានបន្ថែមសមត្ថភាពអគ្គិសនីស្អាតចំនួន ១.៤០០មេហ្គាវ៉ាត់ទៅក្នុងបណ្តាញអគ្គិសនីរបស់អេមីរ៉ាត់អារ៉ាប់រួមជាមួយនឹងការផលិតសរុបពីម៉ាស៊ីនទាំង៣ ដែលឈានដល់កម្លាំង ៤.២០០មេហ្គាវ៉ាត់៕
ប្រភព៖ ក្រសួងព័ត៌មាន