លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រលំដាប់ទី២ ក្នុងការស្ទង់មតិថ្មីមួយស្តីពីតំណែងនាយករដ្ឋមន្ត្រី

0

បរទេស៖​ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បានទទួលការចាប់អារម្មណ៍នៅក្នុងការស្ទង់មតិថ្មីមួយស្តីពីជម្រើសកំពូលរបស់ប្រទេសថៃសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយទទួលបានលទ្ធផលកៀកកិតទៅនឹងលទ្ធផលនាំមុខរបស់លោកស្រី ពែតុងតាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) សម្រាប់ប្រជាប្រិយភាពនៅទីក្រុងបាងកក។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងដោយ Super Poll ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ហើយមានអ្នកឆ្លើយសំណួរចំនួន ១.៥៧១នាក់។

លោកស្រី ពែតុងតាន អ្នកជានយោបាយថ្មីត្រូវបានគាំទ្រដោយអ្នកឆ្លើយតបចំនួន ២៨,៥% ខណៈដែលនាយករដ្ឋមន្រ្តីថៃទទួលបានការគាំទ្រចំនួន ២៥,៧%។ នេះ​ជាលទ្ធផល​បញ្ច្រាសពី​ការ​ស្ទង់​មតិកាលពី​លើក​មុនដែលបានធ្វើ​ចាប់​តាំង​ពី​ខែ​កញ្ញា​ដោយ​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ការ​អភិវឌ្ឍ ដោយកាល​នោះលោក​ឧត្តម​សេនីយ៍​ប្រាយុទ្ធ​ទទួល​បាន​ការ​គាំទ្រ​តិច​ជាង​ពាក់​កណ្តាល​នៃ​ការ​គាំទ្រ​របស់លោកស្រី ពែតុងតាន។

ការស្ទង់មតិដោយ Super Poll នេះបានបង្ហាញថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ គឺជាជម្រើសកំពូលនៅទីក្រុងបាងកក ក្នុងចំណោមអ្នកស្ទង់មតិមួយភាគបី ខណៈដែលលោកស្រី ពែតុងតាន ត្រូវបានជ្រើសរើសដោយសំឡេង ២១,៣% នៃអ្នកឆ្លើយតបនៅក្នុងរាជធានីបាងកក៕

ប្រភព៖ ក្រសួងព័ត៌មាន