បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគី លោក ហ្វារេតទីណ កូកា (Fahrettin Koca) បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីដ៏ខ្លាំងជាបន្តបន្ទាប់នៅភាគអាគ្នេយ៍នៃប្រទេសតួកគីបានកើនឡើងដល់ ២២.៣២៧នាក់។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ចំនួនអ្នកស្លាប់នៅក្នុងការរញ្ជួយដីរបស់ប្រទេសតួកគីឥឡូវនេះមានចំនួន ២២.៣២៧នាក់ ខណៈដែលមនុស្សចំនួន ៨០ ២៧៨នាក់ផ្សេងទៀតបានរងរបួស»។
គ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ និង ៧,៦រ៉ិចទ័រ បានវាយប្រហារខេត្តកាហ៍រ៉ាម៉ាន់ម៉ារ៉ាស់ (Kahramanmaras) របស់ប្រទេសតួកគី ដែលមានទីតាំងនៅភាគអាគ្នេយ៍នៃប្រទេសនេះកាលពីថ្ងៃចន្ទសប្តាហ៍មុន៕
ប្រភព៖ ក្រសួងព័ត៌មាន