ប្រទេសតួកគី រងកាលវាយប្រហារដោយ

0

បរទេស៖ យោងតាមមជ្ឈមណ្ឌលរញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ បានឱ្យដឹងថា គ្រោះរញ្ជួយដីមួយមានកម្រិត ៧,៧រ៉ិចទ័រ ត្រូវបានកត់ត្រានៅភាគកណ្តាលនៃប្រទេសតួកគីកាលពីថ្ងៃចន្ទ។

យោងតាមទិន្នន័យរបស់ខ្លួនបានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ ២៦គីឡូម៉ែត្រពីទីក្រុងហ្កាហ្សៀនទេប ដែលមានប្រជាជនរស់នៅប្រមាណ ១,០៦លាននាក់។ ប្រភព​នៃ​គ្រោះ​រញ្ជួយ​ដីនេះ​មាន​ជម្រៅ ១០គីឡូម៉ែត្រ​ខាងក្រោម​ផ្ទៃ​ដី​។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី (AFAD) បាននិយាយថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅក្នុងតំបន់ផ្សេងៗរបស់ប្រទេស ដែលរួមមានទាំងទីក្រុងអង់ការ៉ា និងទីក្រុងអង់តាលីយ៉ាផងដែរ។ បន្ថែមពីលើនេះទៀត ទូរទស្សន៍អាល់អារ៉ាប៊ីយ៉ាបានរាយការណ៍ថា គ្រោះរញ្ជួយដីនេះក៏បានកើតមានផងដែរនៅក្នុងតំបន់មួយចំនួននៃប្រទេសអ៊ីរ៉ាក់ និងលីបង់។

អភិបាលខេត្តសាន់លុយហ្វានៃប្រទេសតួកគី លោក សាលីហ៍ អៃហាន បានរាយការណ៍ថា អគារនានាត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីនៅក្នុងតំបន់នេះ៕

ប្រភព៖ ក្រសួងព័ត៌មាន