បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Liverpool Echo តាមរយៈ Fichajes បានអោយដឹងថាក្លឹប Liverpool បានរៀបចំផែនការក្នុងការចុះកុងត្រាយក N’Golo Kante ពីក្លឹប Chelsea នៅរដូវកាលក្រោយ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ មានបំណងចង់ចាកចេញពីទឹកដី Stamford Bridge ហើយក្នុងនោះលោក Jurgen Klopp ចង់យករូបគាត់មកពង្រឹងនៅតំបន់កណ្តាលរបស់ក្លឹប Liverpool។
តាមរបាយការណ៍ខាងលើបានអោយដឹងថា Kante និង Jude Bellingham គឺជាគោលដៅចំបង់របស់ក្លឹបហង្សក្រហមនៅពេលទីផ្សារដោះដូរកីឡាករបើកក្នុងរដូវក្តៅ៕