បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយដែលដាក់ទណ្ឌកម្មទៅលើរូបវ័ន្តបុគ្គល និងនីតិបុគ្គលចំនួន១៨៥ ដែលផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីក្នុងការដឹកជញ្ជូនផ្លូវដែក។
លោកបានអនុម័តសេចក្តីសម្រេចមួយដោយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ស្តីពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដឹកជញ្ជូនសម្ភារៈយោធា និងកងទ័ព។ នៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញតេឡេក្រាមរបស់លោក មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែននឹងត្រូវបានរារាំង ហើយទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានប្រើប្រាស់សម្រាប់គោលបំណងការពារជាតិ។
បញ្ជីដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក ហ្សេលេនស្គី រួមមានរូបវ័ន្តបុគ្គល ចំនួន ៣រូប និងនីតិបុគ្គលចំនួន១៨២៕
ប្រភព៖ ក្រសួងព័ត៌មាន