បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាជំនួយការជំនិតរបស់លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សាស្តីពីការពន្លឿនសំណើរសុំអាវុធមីស៊ីលរយៈចំងាយឆ្ងាយ រវាងក្រុង Kyiv និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលខ្លួននិយាយថាវាចាំបាច់ណាស់ សម្រាប់ទប់ទល់នឹងរុស្ស៊ី កំពុងដំណើរការហើយ៕