ម៉ូតូជិះក្នុងល្បឿនលឿន ហើយឆ្លងចំណែកផ្លូវទៅបុករថយន្តម្ខាងទៀត! បណ្តាលអោយ

0

កំពង់ស្ពឺ​ ៖​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៨​និង​ ៤០​នាទី​ នៅ​លើ​ផ្លូវ​លេខ​1KS2​ ត្រង់​ចំណុច​ស្ពាន​តា​ស៊ឹ​ម​ ភូមិ​រលាំង​ថ្លើង​ ឃុំ​រុងរឿង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​ ១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២០​ ពាក់​ស្លា​កក​លេខ​ ភ្នំពេញ​ 1IJ-4103​ អ្នកបើកបរ​ឈ្មោះ​ សួន​ តាក់​ ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ (​ពាក់មួក​សុវត្ថិភាព​)​ រស់នៅ​ភូមិ​ទឹក​លង​១​ ឃុំ​រុងរឿង​ ស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ​ បើកបរ​ក្នុង​ល្បឿន​លឿន​ពី​ទិស​ខាងជើង​ ទៅ​ទិស​ខាងត្បូង​ មក​ដល់​ចំណុច​ខាងលើ​ បាន​ឆ្លង​ចំណែក​ផ្លូវ​ទៅ​បុក​ពីមុខ​រថយន្ត​ ១​គ្រឿង​ម៉ាក​ TOYOTA​ VITZ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BN-3995​ ដែល​កំពុង​បើកបរ​ពី​បញ្ច្រាសទិស​គ្នា​  ហើយ​អ្នកបើកបរ​ បាន​រត់គេច​ខ្លួន​បាត់​ មិន​ស្គាល់​អត្តសញ្ញាណ​ និង​មិន​ស្គាល់​អាសយដ្ឋាន​   ។​ ករណី​នេះ​បណ្តាល​ឲ្យ​ស្លាប់​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ សួន​ តាក់​ នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​
-​អ្នកបើកបរ​រថយន្ត​ក្រោយ​ពេល​កើតហេតុ​ បាន​ចុះ​រត់គេច​ខ្លួន​បាត់​។​
-​ចំពោះ​វត្ថុ​តាង​ទាំង​២​គ្រឿង​ខាងលើ​ បាន​យក​មក​រក្សា​ទុក​ នៅ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ