ឡាវសង្ឃឹមថានឹងអាចទទួលភ្ញៀវទេសចរណ៍បានដល់ទៅ ១.៤លាននាក់នៅឆ្នាំ២០២៣

0

បរទេស៖ ប្រទេសឡាវរំពឹងថានឹងទទួលបានភ្ញៀវទេសចរក្នុងស្រុក និងបរទេសចំនួន ១,៤លាននាក់នៅក្នុងឆ្នាំនេះ ជាមួយនឹងប្រាក់ចំណូលពីវិស័យទេសចរណ៍ដែលរំពឹងថានឹងកើនឡើងដល់ជាង ៣៤០លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ប្រទេសឡាវ។

ក្រសួងនេះគ្រោងនឹងផ្សព្វផ្សាយទេសចរណ៍តាមសហគមន៍ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ខណៈដែលកំពុងការជំរុញបន្ថែមទៀតនូវយុទ្ធនាការ «ជនជាតិឡាវទស្សនាប្រទេសឡាវ» (Lao Thiao Lao) ដើម្បីទទួលភ្ញៀវទេសចរក្នុងស្រុកឱ្យបានចំនួន ១,២លាននាក់នៅក្នុងឆ្នាំ២០២៣។

ក្រសួងបានចាប់ផ្តើមយុទ្ធនាការនេះនៅក្នុងឆ្នាំ២០២០ ដើម្បីអំពាវនាវឱ្យប្រជាជនឡាវប្រើប្រាស់សេវាកម្មទេសចរណ៍ក្នុងស្រុក។

ថ្លែងនៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៣-២៤ ខែមករា រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៍ និងទេសចរណ៍របស់ប្រទេសឡាវ លោកស្រី សួនណេសាវ៉ាញ វីញ៉ាកេត បាននិយាយថា ក្រសួងនឹងសហការជាមួយភ្នាក់ងារកណ្តាល និងភ្នាក់ងារមូលដ្ឋានដើម្បីរៀបចំផែនការអភិវឌ្ឍទេសចរណ៍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនៅតំបន់ទេសចរណ៍នានា ដើម្បីបំពេញតាមស្តង់ដារអាស៊ាន។

ប្រទេសឡាវបានចាប់ផ្តើមរៀបចំសម្រាប់ការទៅដល់របស់ភ្ញៀវទេសចរចិន បន្ទាប់ពីវាត្រូវបានចុះបញ្ជីក្នុងចំណោមប្រទេសចំនួន២០ ដោយរដ្ឋាភិបាលចិនសម្រាប់ដំណើរទេសចរណ៍ជាក្រុមទៅក្រៅប្រទេស។

ក្រុមហ៊ុនអាកាសចរណ៍ឡាវគ្រោងនឹងដំណើរការជើងហោះហើរបន្ថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងដំណើរការជើងហោះហើរបីដងក្នុងមួយសប្តាហ៍ពីរដ្ឋធានីវៀងច័ន្ទន៍របស់ប្រទេសឡាវទៅកាន់ទីក្រុងគុនមីងក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន។

ប្រទេសឡាវបានកត់ត្រាភ្ញៀវទេសចរក្នុងស្រុក និងបរទេសជាង ១,៦លាននាក់កាលពីឆ្នាំមុន៕

ប្រភព៖ ក្រសួងព័ត៌មាន