បរទេស៖ និយាយនៅថ្ងៃចន្ទ ទីភ្នាក់ងាររដ្ឋាភិបាលរុស្ស៊ី TASS បាននិយាយថា នាវាចម្បាំងរុស្ស៊ី ប្រដាប់ដោយអាវុធល្បឿនលឿនជាងសំឡេងជំនាន់ថ្មីមួយគ្រឿង នឹងចូលរួមសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេសចិន និងអាហ្វ្រិកខាងត្បូង ក្នុងខែកុម្ភៈខាងមុខនេះ ។
នេះជាការលើកឡើងជាផ្លូវការលើកដំបូងនៃការចូលរួមដោយនាវាចម្បាំងយោធាដែលមានឈ្មោះថា “ឧត្តមនាវីឯកនៃកងនាវាសហភាពសូវៀត Gorshkov” ដែលមានបំពាក់ដោយកាំជ្រួចប្រភេទ Zircon ។
រុស្សីបាននិយាយថា មីស៊ីលហោះក្នុងល្បឿន ៩ដងលឿនជាងសំឡេង និងមានរយៈចម្ងាយជាង ១០០០គីឡូម៉ែត្រ។ គ្រាប់មីស៊ីលទាំងនោះបង្កើតបានជាផ្នែកសំខាន់ក្នុងចំណោមអាវុធដែលមានល្បឿនលឿនជាងសំឡេង រួមជាមួយនឹងរថយន្តប្រភេទ Avangard glide ដែលបានចូលបំពេញកាតព្វកិច្ចប្រយុទ្ធក្នុងឆ្នាំ ២០១៩ ។
ទីភ្នាក់ងារនេះបាននិយាយថា “‘នាវាចម្បាំងឧត្តមនាវី Gorshkov’ … នឹងធ្វើដំណើរទៅកាន់ចំណុចគាំទ្រផ្នែកដឹកជញ្ជូននៅទីក្រុងTartus របស់ស៊ីរី ហើយបន្ទាប់មកចូលរួមក្នុងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយកងទ័ពជើងទឹកចិន និងអាហ្វ្រិកខាងត្បូង” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ