ខ្មាន់កាំភ្លើង បានបាញ់រះស្លាប់មនុស្សប្រមាណ ១០នាក់ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន

0

បរទេស៖ ខ្មាន់កាំភ្លើងអាយុ ៧២ឆ្នាំម្នាក់បានសម្លាប់ខ្លួនកាលពីថ្ងៃអាទិត្យ នៅពេលដែលនគរបាលទៅសាកសួរ ដែលមានរយៈពេលប្រហែល ១២ម៉ោង បន្ទាប់ពីជននោះបានសម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅក្នុងក្លឹបរាំមួយ ដោយមនុស្ស ១០នាក់បានស្លាប់ និង១០នាក់ទៀតរងរបួស ។

កាលពីយប់ថ្ងៃសៅរ៍ ខ្មាន់កាំភ្លើងបានព្យាយាមធ្វើការបាញ់ប្រហារមួយទៀតនៅក្លឹបមួយផ្សេងទៀត ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីការបាញ់ប្រហារលើកទី០១ ប៉ុន្តែអាជ្ញាធរបាននិយាយថា អ្នកដែលនៅកន្លែងកើតហេតុ០២នាក់ បានដណ្តើមយកអាវុធពីជននោះ មុនពេលដែលអាចធ្វើការបាញ់ប្រហារបាន ហើយជននោះបានរត់គេចពីកន្លែងកើតហេតុ ។

នាយតម្រួតទីក្រុង Los Angeles លោក Robert Luna បានកំណត់អត្តសញ្ញាណជនសង្ស័យថាឈ្មោះ Huu Can Tran ជាជនចាស់ជរា ដែលលោកបាននិយាយថា បានប្រើកាំភ្លើងខ្លីដែលមានបង់ច្រើនក្នុងការបាញ់ទៅលើកន្លែងរំាមួយ ដែលពោរពេញទៅដោយអ្នកឧបត្ថម្ភចំណាស់នៅឧទ្យាន Monterey ចម្ងាយប្រហែល ១១គីឡូម៉ែត្រ ភាគខាងកើតទីប្រជុំជនក្នុងទីក្រុង Los Angeles ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ