បរទេស៖ កាលពីថ្ងៃទី១០ ខែមករា ក្រុមហ៊ុន SKK Migas និយតករប្រេង និងឧស្ម័នរបស់ប្រទេសឥណ្ឌូណេស៊ីបានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍដំបូងសម្រាប់អណ្តូងប្រេងហ៊ីដាយ៉ាហ៍នៅលើកោះចាវ៉ា ដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Petronas Carigali របស់ប្រទេសម៉ាឡេស៊ី។
ប្រធានក្រុមហ៊ុន SKK Migas លោក មីហ្កាស ឌីវី សូអេតជីពតូ បាននិយាយថា ក្រុមហ៊ុន Petronas បានរកឃើញស្តុកប្រេងប្រមាណ ៨៨,៥៥លាននៅក្នុងអណ្តូងរុករកថ្មីបំផុតរបស់ខ្លួននៅឯអណ្តូងប្រេងហ៊ីដាយ៉ាហ៍-១។
នៅក្រោមផែនការ អណ្តូងប្រេងហ៊ីដាយ៉ាហ៍ដែលជាផ្នែកមួយនៃប្លុកម៉ាឌូរ៉ាខាងជើងទីពីរ ត្រូវបានគេរំពឹងថានឹងដំណើរការនៅដើមឆ្នាំ២០២៧ ជាមួយនឹងការផលិតប្រេងដំបូងដែលមានចំនួន ៨ ៩៧៣បារ៉ែលក្នុងមួយថ្ងៃ និងឈានដល់ការផលិតខ្ពស់បំផុតនៅក្នុងឆ្នាំ២០៣៣ ជាមួយនឹងការផលិតបានចំនួន២៥២៧៦បារ៉ែលក្នុងមួយថ្ងៃ។
យោងតាមលោក ឌីវី សូអេតជីពតូ បានឱ្យដឹងថា វិស័យនេះនឹងត្រូវការការវិនិយោគប្រហែល ៩២៦លានដុល្លារអាម៉េរិក និងប្រមាណជិត ២ប៊ីលានដុល្លារអាម៉េរិកក្នុងការចំណាយទៅលើប្រតិបត្តិការ។
វិស័យនេះត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងផលិតកម្មមួយដ៏សកម្មក្នុងរយៈពេលរហូតដល់ឆ្នាំ២០៤១។
លោក ឌីវី សូអេតជីពតូ បាននិយាយថា ការអភិវឌ្ឍអណ្តូងប្រេងហ៊ីដាយ៉ាហ៍សង្ឃឹមថាអាចបង្កើនផលិតកម្មប្រេង និងរួមចំណែកដល់ការកាត់បន្ថយការនាំចូលប្រេងរបស់ឥណ្ឌូណេស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន