កំពង់ស្ពឺ៖ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៥:១៥នាទី នៅចំណុចភូមិត្រពាំងខ្ចៅក្នុងដីឡូតិ៍របស់ឈ្មោះសឿន ថន ភេទស្រី អាយុ៤៨ឆ្នាំ ស្ថិតនៅភូមិត្រពាំងខ្ចៅ ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីហិង្សាដោយចេតនា មួយកើតឡើងដែល បង្ករដោយជនសង្ស័យឈ្មោះ សឿន សុធារ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានវាយប្រតាយប្រតាប់ជាមួយកូនឈ្មោះ សឿន គីនីន ភេទប្រុស អាយុ ២១ ឆ្នាំ។
បន្ទាប់មកម្ដាយបង្កើតឈ្មោះ ចែម យ៉ន ភេទស្រី អាយុ៨០ឆ្នាំ បានទៅទាញកអាវឃាត់កូនតែកូនមិនស្ដាប់ហើយក៏ចាប់ដៃម្ដាយសង្កត់ពីលើបណ្ដាលអោយបាក់កដៃម្ដាយខាងឆ្វេង។ មូលហេតុដែលបង្កអោយមានទំនាស់ គឺដោយសារតែរឿងខ្ចីម៉ូតូ។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គចាត់តាមនិតិវិធីបន្តរ៕