ប្រទេសចិនចាប់ផ្តើមគ្រប់គ្រងជំងឺកូវីដ១៩ ជាមួយនឹងវិធានការថ្មី

0

បរទេស៖ ចាប់ពីថ្ងៃអាទិត្យមក ប្រទេសចិនចាប់ផ្តើមគ្រប់គ្រងជំងឺកូវីដ១៩ ជាមួយនឹងវិធានការដែលបានរចនាឡើងសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងប្រភេទ B ជំនួសឱ្យជំងឺឆ្លងប្រភេទ A។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានធ្វើការកែតម្រូវយ៉ាងសកម្មនៅក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ របស់ខ្លួន ចាប់ពីវិធានការចំនួន២០ នៅក្នុងខែវិច្ឆិកា វិធានការថ្មីចំនួន១០ នៅក្នុងខែធ្នូ និងការកាត់បន្ថយវិធានការគ្រប់គ្រងជំងឺកូវីដ១៩។

ដោយប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃការឆ្លងរាតត្បាត ប្រទេសចិនតែងតែយកជីវិត និងសុខភាពរបស់ប្រជាជនជាកត្តាអាទិភាព ដោយសម្របខ្លួនទៅនឹងការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយគិតពីស្ថានភាពវិវត្តន៍។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវពេលវេលាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរដោយរលូនក្នុងការឆ្លើយតបទៅនឹងកូវីដ១៩ របស់ប្រទេសចិន៕

ប្រភព៖ ក្រសួងព័ត៌មាន