រថយន្តបុកម៉ូតូ បណ្តាលអោយបុរសម្នាក់របួសបាក់ដៃខាងស្តាំ

0

កណ្ដាល​៖ នៅ​ថ្ងៃ​ចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី ០៩ ខែមករា ឆ្នាំ​២០២៣ វេលា​ម៉ោង ២១​នឹង​០០​នាទី ត្រង់​ចំណុច កែង​ហាង CAFÉ BURLAP លើ​ផ្លូវជាតិ​លេខ​២១A កែង ផ្លូវ​លេខ​១០៨ ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ រវាង រថយន្ត និង ម៉ូតូ ប​ណ្ដោ​ល​ឲ្យ​របួស​បាក់ដៃ​ខាងស្ដាំ​ប្រុស ០១ នាក់​។

មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA PRIUS ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ (​ភ្នំពេញ​2AZ-6903) អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ (​គេចខ្លួន​) រថយន្ត​បើកបរ​មាន​ទិស​ដៅ​ពី​ត្បូង ទៅ​ជើង រួច​បត់​ឆ្វេង ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1IJ-1908(​មិន​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នក​បើក​ម៉ូតូ​មានឈ្មោះ សឿ​ន សុខ​ឃី​ម ភេទ​ប្រុស អាយុ ២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​រង​របួស​បាក់ដៃ​ខាងស្ដាំ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​) ម៉ូតូ​បើកបរ​មាន​ទិស​ដៅ​ពី ជើង ទៅ ត្បូង (​ទិស​ដៅ​ផ្ទុយ​គ្នា​) ។

ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​យក​មក រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ការ​ខូ​ត​ខាត​: ម៉ូតូ​ធ្ងន់​ចំនួន ០១​គ្រឿង និង​រថយន្ត​ធ្ងន់ ចំនួន ០១ គ្រឿង ។ មូលហេតុ​ករណី​ខាងលើ​បណ្ដាល​មក​ពី អ្នកបើកបរ​រថយន្ត បើក​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ