ស្រីលង្ការំពឹងថានឹងទទួលបានចំណូល ១៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣ ពីការនាំចេញទំនិញ និងសេវាកម្ម

0

បរទេស៖ ក្រសួងផ្សព្វផ្សាយការវិនិយោគបាននិយាយថា ប្រទេសស្រីលង្ការំពឹងថានឹងទទួលបាន ១៩ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៣ ពីការនាំចេញទំនិញ និងសេវាកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសនេះនឹងរកបាន ១៤,៨ ពាន់លានដុល្លារពីការនាំចេញទំនិញពាណិជ្ជកម្ម និង ៤,៣ ពាន់លានដុល្លារពីការនាំចេញសេវាកម្ម។

ក្រសួងបានអនុវត្តយុទ្ធសាស្ត្រជាច្រើន ដើម្បីសម្រេចបាននូវគោលដៅរួមទាំងការលើកកម្ពស់កេរ្តិ៍ឈ្មោះនៃការនាំចេញ ការបន្ថែមតម្លៃ និងម៉ាកយីហោផលិតផល ការបង្កើនលទ្ធភាពចូលទៅកាន់ទីផ្សារថ្មី ការបង្កើនចំនួនអ្នកនាំចេញ និងការបង្កើនប្រសិទ្ធភាពនៃវិស័យនាំចេញ។

យោងតាមក្រសួងបានឱ្យដឹងថា រដ្ឋាភិបាលបានបែងចែកថវិកាចំនួន ៧០០,០០០ ដុល្លារសម្រាប់ឆ្នាំ ២០២៣ ដើម្បីអនុវត្តយុទ្ធសាស្ត្រ ទាំងនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន