បរទេស៖ យោធាអ៊ុយក្រែនបាន និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានដកកងទ័ពមួយចំនួនចេញពីទីក្រុងនានានៅច្រាំងទន្លេ Dnipro ពីទីក្រុង Kherson ដែលជារបាយការណ៍ផ្លូវការដំបូងរបស់អ៊ុយក្រែនអំពីការដកទ័ពរបស់រុស្ស៊ីលើខ្សែបន្ទាត់ជួរមុខដ៏សំខាន់នៅភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
សេចក្តីថ្លែងការណ៍នេះបានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ ហើយមិនបាននិយាយអំពីកងកម្លាំងអ៊ុយក្រែនណាមួយដែលបានឆ្លងកាត់ Dnipro នោះទេ។ មន្ត្រីអ៊ុយក្រែនក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីបានបង្កើនការបាញ់ផ្លោងឆ្លងទន្លេ ដោយបានផ្តាច់ចរន្តអគ្គិសនីម្តងទៀតនៅ Kherson ជាកន្លែងដែលអគ្គិសនីទើបតែចាប់ផ្តើមឡើងវិញជិត ៣សប្តាហ៍បន្ទាប់ពីកងទ័ពរុស្ស៊ីចេញពីទីក្រុង ហើយបានភៀសខ្លួនឆ្លងទន្លេ។
រុស្ស៊ីបានប្រាប់ជនស៊ីវិលរួចហើយ ឱ្យចាកចេញពីទីប្រជុំជនក្នុងចម្ងាយ ១៥គីឡូម៉ែត្រពីទន្លេ ហើយដករដ្ឋបាលស៊ីវិលរបស់ខ្លួនចេញពីទីក្រុង Nova Kakhovka នៅលើច្រាំងទន្លេ។ មន្ត្រីអ៊ុយក្រែន ធ្លាប់បាននិយាយថា រុស្ស៊ីបានដកកាំភ្លើងធំមួយចំនួន នៅជិតទន្លេ ទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងនេះទៅទៀត។
យោធាបាននិយាយថា “ការថយចុះនៃចំនួនទាហាន និងឧបករណ៍យោធារបស់រុស្ស៊ីត្រូវបានគេសង្កេតឃើញនៅទីក្រុង Oleshky”។ រ៉យទ័រ មិន អាច បញ្ជាក់ ដោយ ឯករាជ្យ លើ របាយការណ៍ នេះ ទេ៕
ប្រភព៖ ក្រសួងព័ត៌មាន