កូរ៉េខាងជើងព្រមានជាថ្មី ប្រសិនបើអាមេរិកនៅតែបន្តការបង្កហេតុខាងយោធា

0

បរទេស៖ កូរ៉េខាងជើងបានព្រមានកាលពីថ្ងៃអង្គារថា ខ្លួនអាចរៀបចំវិធានការតាមដានដ៏មានឥទ្ធិពលបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិកបន្តការបង្កហេតុខាងយោធា ដោយលើកឡើងពីសមយុទ្ធផ្លូវអាកាសរួមជាមួយនឹងកូរ៉េខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសចំពោះសមយុទ្ធដែនអាកាសរួមគ្នាដែលកំពុងបន្តដោយសម្ព័ន្ធមិត្ត ដែលមានឈ្មោះថា Vigilant Storm ថាជាការបង្កហេតុខាងយោធាមិនឈប់ឈរ និងព្រហើន។

អ្នកនាំពាក្យដែលមិនបញ្ចេញឈ្មោះរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េថា សមយុទ្ធនេះ គឺជាសមយុទ្ធសង្រ្គាមសម្រាប់ការឈ្លានពានដែលផ្តោតសំខាន់ទៅលើការវាយលុកគោលដៅយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ក្នុងករណីមានអាសន្ននៅឧបទ្វីបកូរ៉េ។

កាលពីថ្ងៃចន្ទ សម្ព័ន្ធមិត្តបានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាដ៏ធំជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ ជាមួយនឹងយន្តហោះជាង ២៤០គ្រឿង ដែលរួមមានទាំងយន្តហោះបំបាំងកាយដែលបានចល័តនៅលើមេឃនៃឧបទ្វីប ចំពេលដែលមានការរំពឹងទុកកាន់តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ។ សមយុទ្ធ នេះ ត្រូវធ្វើឡើង រហូត ដល់ ថ្ងៃ សុក្រ៕

ប្រភព៖ ក្រសួងព័ត៌មាន