BMW ស៊េរីទំនើបបើកបំពានភ្លើងស្តុបក្នុងល្បឿនលឿន​ ទៅបុករថយន្តមួយគ្រឿងទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​១៨២​ កែងផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។

ដោយក្នុងមានរថយន្តសេរីទំនើបម៉ាក BMW មិនមានស្លាកលេខបានបើកយ៉ាងល្បឿនដោយបំពានភ្លើងស្តុប ទៅបុករថយន្តហាយឡែនឌ័រពាក់ស្លាកលេខភ្នំពេញ ២AJ-១៥០៣ កំពុងឆ្លងផ្លូវ បានអោយរកការខូចខាត។ ក្រោយកើតហេតុម្ចាស់រថយន្តសេរីទំនើបបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល៕