យុទ្ធសាស្ត្រមួយនេះ បានជួយសង្គ្រោះប្រជាជនប្រមាណ ១០០លាននាក់ចេញពីភាពក្រីក្រខ្លាំង

0

បរទេស៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វាណេ ឌូចាររីក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបាននាំឱ្យមានការកាត់បន្ថយតម្លៃស្បៀងអាហារ ដែលបានជួយដល់មនុស្សប្រហែល ១០០លាននាក់ពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង។

លោកបានចង្អុលបង្ហាញថា «ការបន្តនៃការនាំចេញនានាបានរួមចំណែកយ៉ាងសំខាន់ដល់តម្លៃស្រូវសាលី និងទំនិញផ្សេងៗទៀតឱ្យមានការធ្លាក់ចុះ។ សន្ទស្សន៍ស្បៀងអាហាររបស់អង្គការស្បៀងអាហារ និងកិសកម្មពិភពលោក (FAO) បានធ្លាក់ចុះក្នុងរយៈពេលប្រាំពីរខែជាប់ៗគ្នា។ យោងទៅតាមការប៉ាន់ប្រមាណរបស់យើងដោយផ្អែកទៅលើគំរូរបស់ធនាគារពិភពលោកបានឱ្យដឹងថា ការកាត់បន្ថយតម្លៃស្បៀងអាហារបានបង្ការដោយប្រយោលចំពោះការរារាំងប្រជាជនប្រមាណ ១០០លាននាក់ពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំង»៕

ប្រភព៖ ក្រសួងព័ត៌មាន