ប្រទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាមានហេតុការណ៍គ្រោះថ្នាក់បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌា បណ្ដាលឱ្យមនុស្សរាប់រយនាក់ធ្លាក់ចូលក្នុងទន្លេ យ៉ាងហោចណាស់មនុស្ស ៤០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ។
មនុស្សរាប់រយនាក់បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi នៅយប់ថ្ងៃអាទិត្យ ទី ៣០ ខែតុលា នេះ ។ របាយការណ៍បានបង្ហាញថា មនុស្សរហូតដល់៤០០នាក់កំពុងស្ថិតនៅលើស្ពាននាពេលនោះ ហើយអាជ្ញាធរបាននិយាយថាកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងតែដំណើរការ ។ ហេតុការណ៍នេះកើតឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ពាននេះត្រូវបានបើកឡើងវិញក្រោយការជួសជុលបានបញ្ចប់ ។ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសោកនាដកម្មនេះ៕
ប្រភព៖ Meng Costa page បំណងល្អពីខ្ញុំ