ប្រធានាធិបតីអាមេរិក ចាប់ទុកការតែងតាំងនាយករដ្ឋមន្ត្រីអង់គ្លេសថ្មីជា “ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ”

0

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានហៅការតែងតាំងរបស់លោក Rishi Sunak ជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសថ្មីថា “ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ” ។ លោក Sunak នឹងក្លាយជា ឥស្សរជនដែលមានពណ៌សម្បុរខុសពីជនជាតិអង់គ្លេសដំបូងគេដែលកាន់មុខតំណែងនេះ ហើយលោកគឺជាអតីតកូនប្រុសរបស់ជនអន្តោប្រវេសន៍ឥណ្ឌាម្នាក់ដែលបានមកកាន់ទឹកដីអង៉គ្លេស។

នេះជាអ្វីដែលលោក Biden បាននិយាយបញ្ជាក់នៅក្នុងពិធីមួយពីសេតវិមានដែលបានរៀបចំប្រារព្ធពិធីបុណ្យ Diwali ជាបែបសាសនារបស់ប្រទេសឥណ្ឌា សម្រាប់ជនជាតិឥណ្ឌា ដែលក្នុងនោះអនុប្រធានាធិបតីរបស់លោកក៏ជាជនជាតិដើមកំណើតឥណ្ឌាដែរ គឺលោកស្រី Kamala Harris ។ សូមបញ្ជាក់ថាអតីតប្រធានរតនាគាដើមកំណើតឥណ្ឌារូបនេះ លោក Sunak ត្រូវបានគេបោះឆ្នោតជ្រើសរើសកាលពីល្ងាចថ្ងៃច័ន្ទ(ម៉ោងនៅអង់គ្លេស) ដើម្បីដឹកនាំគណបក្សអភិរក្សដែលបានស្ថិតក្នុងភាពអស់សង្ឃឹមសម្រាប់ធ្វើជាដៃគូថ្មីចូលមករក្សាសុវត្ថិភាពសេដ្ឋកិច្ចនិងដើម្បីដឹកនាំប្រទេសអង់គ្លេសឲ្យឆ្លងផុតភាពចលាចលផ្នែកសេដ្ឋកិច្ច និងនយោបាយ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា