ម៉ូតូ ២គ្រឿងបុកគ្នាបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវក្រាលកៅស៊ូត្រង់ចំណុចភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។     

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ៖ មុនពេលកើតហេតុមានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរី២០១៩ ពាក់ផ្លាកលខ កំពង់ស្ពឺ 1N-8893 បើកបរដោយឈ្មោះ ជៀន សិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ ស្រែត្រោក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះម្នាក់ឯងគ្មានមួកសុវត្ថិភាព) បេីកបរពីទិសខាងកើតឆ្ពោះទៅទិសខាងលិចលុះមកដល់ចំណុចខាងលើក៏បានបុកម៉ូតូ ០១គ្រឿង ម៉ាកHONDAគុបមូល ពណ៌ ស្លែ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ លឹម លីម ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិក្រត្រោក ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ជិះម្នាក់ឯងគ្មានមួកសុវត្តិភាព) បើកបរស្របទិសគ្នា ។

ករណីនេះបណ្តាលឲ្យឈ្មោះ ជៀន សិត ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ លឹម លីម រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ២៤ម៉ោងផ្សារស្លាបលែង ។ ចំពោះសាកសព បានប្រគល់ជូនសាច់ញ្ញាតិធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរខាងលើផ្នែកជំនាញបានយកទុកនៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ