លុយបាតថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២៦ឆ្នាំនេះ

0

បរទេស៖ ប្រាក់បាតរបស់ប្រទេសថៃមានអត្រានៅតម្លៃ ៣៧,៦០បាតក្នុង ១ដុល្លារអាម៉េរិកកាលពីថ្ងៃទី១០ ខែតុលា ដែលជាកម្រិតអត្រាទាបបំផុតក្នុងរយៈពេល ២៦ឆ្នាំកន្លងមកនេះ។

លោក ពូន ប៉ានីចពីប៊ុល អ្នកយុទ្ធសាស្រ្តទីផ្សារ នៅធនាគារក្រុងថៃ (Krungthai) ត្រូវបានដក ស្រង់សម្តីដោយកាសែតដឹណេសិនដែលបាន ព្យាករថា រូបិយប័ណ្ណនេះទំនងជានឹងផ្លាស់ប្តូរអត្រានៅចន្លោះ ៣៧,២០បាត និង ៣៧,៩០បាតក្នុង ១ដុល្លារអាម៉េរិក នៅក្នុងអំឡុងពេលសប្តាហ៍នេះ។

លោក ពូន បាននិយាយថា ការប្រែប្រួលរបស់ប្រាក់បាតអាចនឹងធ្លាក់ចុះដល់ជិតកម្រិតនៃភាពនឹងរបស់ខ្លួនដែលនៅចន្លោះពី ៣៧,៨០បាត ទៅ ៣៧,៩០បាតក្នុង ១ដុល្លារអាម៉េរិក ប្រសិនបើទីផ្សារនៅតែស្ថិតក្នុងស្ថានភាពប្រឈមមុខនឹងហានិភ័យ ដោយសារការព្រួយបារម្ភអំពីការ ដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល សហរដ្ឋអាមេរិកមួយផ្សេងទៀត និងការធ្លាក់ចុះនៃតម្លៃមាស។

លោកបានណែនាំឱ្យមានការតាមដាននៃលំហូរ ចូលទៅប្រទេសថៃ បន្ទាប់ពីការធ្លាក់ចុះនៃការ លក់ទ្រព្យសកម្មរបស់ថៃ ដោយអ្នកវិនិយោគ បរទេសដែលបានជួយទប់ស្កាត់ការធ្លាក់ចុះប្រាក់ បាត។ ទន្ទឹមនឹងនេះដែរ លោកបាននិយាយថា ប្រាក់ដុល្លារអាម៉េរិកអាចបន្តពង្រឹង និងណែនាំឱ្យមានការតាមដានយ៉ាងដិតដល់នៃអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចុងក្រោយបង្អស់៕

ប្រភព៖ ក្រសួងព័ត៌មាន