ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូរេចង្កូតជ្រុលទៅបុកម៉ូតូ០១គ្រឿងទៀតបណ្តាលឲ្យមនុស្ស០១នាក់រងរបួសធ្ងន់នឹង០២ នាក់រងរបួសស្រាល ហេតុការណ៍នេះកើតឡើង នៅលើផ្លូវក្រាលក្រួសក្រហម ត្រង់ចំណុចខាងជើងផ្ទះ ឈ្មោះ ម៉ៅ ចិន ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុ។
យោងតាមប្រភពពត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១ គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ សេរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1F-1774 បើកបរដោយឈ្មោះ វុទ្ធី សុខលីន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល)នឹងអ្នករួមដំណើរឈ្មោះ វុទ្ធី ម៉េង ហៀង ភេទប្រុស អាយុ ១១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំជាមួយគ្នា(រងរបួសធ្ងន់បាក់ជើងស្ដាំក្រោមជង្គង់)ធ្វើចរាចរណ៍ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជិះរេចង្កូតជ្រុលទៅបុកម៉ូតូ០១គ្រឿងទៀតយ៉ាងពេញទំហឹងម៉ាកហុងដាឌ្រីមសេ១២៥ សេរី០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1M-4182 បើកបរដោយឈ្មោះ រ៉ា សៅរឿន ភេទស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ(រងរបួសស្រាល)(ធ្វើចរាចរណ៍ពីជើងទៅត្បូង)។រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ) នឹងបញ្ជូនអ្នករងរបួសស្រាលទៅព្យាបាលនៅមន្ទីរពេទ្យឯកជនឃុំស្វាយស។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បាន ចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីកត្តាអ្នកបើកបរម៉ូតូប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយត្ន័។
បច្ចុប្បន្នចំពោះម៉ូតូទាំង០២គ្រឿង សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ