បរទេស៖ កាលពីថ្ងៃអាទិត្យប្រទេសសិង្ហបុរីបានរាយការណ៍អំពីករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៤,៧៩៥ នាក់ដែលនាំឱ្យចំនួនសរុបឡើងដល់ទៅ ១,៩៥៣,១៩៧ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។
យោងតាមស្ថិតិដែលចេញផ្សាយដោយក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឱ្យដឹងថា ក្នុងចំណោមករណីថ្មី ៤៧៦ នាក់ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR និង ៤,៣១៩ តាមរយៈការធ្វើតេស្តរហ័ស។ ក្នុងចំណោមករណី PCR មាន ៤៦៥ នាក់ជាការឆ្លងក្នុងស្រុក និងករណីនាំចូលមាន ១១ នាក់។
ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថាមានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន ៤,២១៨ នាក់និងករណីនាំចូលចំនួន ១០១ នាក់។ មិនមានការស្លាប់ថ្មីពីជំងឺកូវីដ-១៩ ទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅត្រឹម ១,៦២៩ នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន