ជំនន់ទឹកភ្លៀង បានធ្វើអោយមនុស្ស ២ម៉ឺននាក់ ត្រូវផ្លាស់ប្តូរទៅកាន់ជម្រកបណ្តោះអាសន្ន

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានអោយដឹងថានាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនារដូវភ្លៀងបានចាប់ផ្តើមបង្អុរជាថ្មីម្តងទៀត នៅភាគពាយព្យប្រទេសថៃ កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យទឹកជំនន់បន្តរីករាលដាល ជាពិសេសនៅតំបន់ភាគភាគឦសានខេត្ត Ubon Ratchathani និងកណ្តាលប្រទេសដែលមានមនុស្សប្រមាណ ២០០០០នាក់បានផ្លាស់ទៅកាន់ទីជម្រកបណ្តោះអាសន្នប្រមាណ ៨៥កន្លែងខណៈទឹកជំនន់បានជន់លិចភូមិជាង ១០០០ភូមិ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា