បរទេស៖ នៅថ្ងៃសុក្រនេះប្រទេសថៃបាននាំគ្នាបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាលបង្គោលដើម្បីកាន់ទុក្ខដល់ការស្លាប់របស់មនុស្សជាង ៣០ នាក់ រួមទាំងកុមារ ២៣ នាក់ បន្ទាប់ពីអតីតប៉ូលីសម្នាក់បានចូលទៅក្នុងមណ្ឌលមើលថែទាំកុមារមួយកន្លែងដោយវាយ ប្រហារដោយកាំបិត និងកាំភ្លើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា។
ប៉ូលិសបាននិយាយថា កុមារភាគច្រើនដែលបានស្លាប់នៅមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុង Uthai Sawan ភាគឦសាននៃទីក្រុងបាងកក។ ប៉ូលិសបានកំណត់ អត្តសញ្ញាណ ជនដៃដល់ ថា ជាអតីតសមាជិក នៃកម្លាំង ដែលត្រូវបានដោះលែង ពី បទចោទប្រកាន់ គ្រឿងញៀន ហើយកំពុងប្រឈម នឹងការ កាត់ទោស លើបទចោទ ប្រកាន់គ្រឿងញៀន។ ក្រោយ ពេល វាយ ប្រហារ ហើយ គាត់ បាន ទៅ ផ្ទះ វិញ ហើយ បាញ់ សម្លាប់ ប្រពន្ធ និង កូន របស់លោក។ មន្ត្រី ក្នុង តំបន់ ម្នាក់ បាន និយាយ ថា អាយុ របស់ កុមារ នៅ មជ្ឈមណ្ឌល ថែទាំ កុមារ មាន ចន្លោះ ពី ២ ទៅ ៥ ឆ្នាំ ។ លោក Paisal Luesomboon ជាអ្នកនាំ ពាក្យប៉ូលិសបានប្រាប់ទូរទស្សន៍ ThaiPBS ថា អតីតមន្ត្រីប៉ូលិសរូបនេះបានចូលខ្លួនក្នុងតុលាការកាលពីព្រឹកមិញ ហើយក្រោយមកបានទៅមណ្ឌលថែទាំកុមារដើម្បីជួបកូនរបស់គាត់ ហើយនៅពេលដែលគាត់រកមិន ឃើញកូនរបស់គាត់នៅទីនោះ គាត់បានចាប់ផ្តើមការបាញ់ សម្លាប់ទៅលើជនរងគ្រោះ៕
ប្រភព៖ ក្រសួងព័ត៌មាន