ដឹកដីបុកព្រូសអូសជាច្រើនម៉ែត្រ!! ធ្វើអោយមានអ្នកស្លាប់ ៣នាក់

0

បាត់ដំបង៖ នៅម៉ោងប្រមាណ ៤:១០នាទីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្តោយផ្លូវជាតិលេខ៥ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដឹកដី បានបុកអូសរថយន្តព្រូស ពណ៌ស ពាក់ស្លាលេខ ភ្នំពេញ ២AW-៦៣១៦ ជាច្រើនម៉ែត្រ បណ្តាលអោយអ្នកដំណើរ ៣នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង។ គួរបញ្ជាក់ថា រថយន្តទាំង ២គ្រឿង គឺបើកស្របទិញគ្នា៕