បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី លោក អ៊ែរឡាំងហ្កា ហារតារតូ បាននិយាយកាលពីថ្ងៃទី៣ ខែតុលាថា សហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs) កំពុងគាំទ្រដល់ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ជាមួយនឹងការរួមចំណែករបស់វាចំពោះផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះឈានដល់តម្លៃ ៦១,០៧៥ ឬ ៨ ៥៧៤ពាន់លានលាន IDR (៥៦២,៣វប៊ីលានដុល្លារអាម៉េរិក) នៅក្នុងឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក អ៊ែរឡាំងហ្កា បាននិយាយថា មាន MSMEs ចំនួន ៦៤,១៩លាននៅក្នុងប្រទេសនេះគិតត្រឹមដំណាច់ឆ្នាំ២០២១ ដែលប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម។
រដ្ឋាភិបាលបានចាត់វិធានការជាច្រើនដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍរបស់ពួកគេ រួមទាំងតាមរយៈការអនុវត្តច្បាប់លេខ១១ ឆ្នាំ២០២០ ទាក់ទងនឹងការបង្កើតការងារផងដែរ។
រដ្ឋាភិបាលក៏កំពុងផ្តល់ហិរញ្ញប្បទានចំនួន ៣៧៣,១៧ទ្រីលាន IDR នៅក្នុងឆ្នាំ២០២២។ នៅឆ្នាំក្រោយ ហិរញ្ញប្បទាននេះនឹងកើនឡើងដល់ ៤៧០ទ្រីលាន IDR៕
ប្រភព៖ ក្រសួងព័ត៌មាន