ប្រទេសថៃ ជំរុញអោយមានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

0

បរទេស៖ ក្នុងពិធីអបអរសាទរខួបលើកទី៥០ របស់ខ្លួនកាលពីថ្ងៃអង្គារ នាយកដ្ឋានកសិកម្មថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍកញ្ឆាសម្រាប់កម្មវិធីវេជ្ជសាស្រ្ត និងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងទាំងពីរត្រូវបាន ចុះហត្ថលេខា នៅក្នុងពិធីមួយដែលត្រូវបានធ្វើជាសាក្សីដោយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ លោកស្រី ម៉ាណានីយ៉ា ថៃសេត។

កិច្ចព្រមព្រៀងទីមួយដែលត្រូវបានចុះហត្ថលេខាជាមួយនឹងសាកលវិទ្យាល័យជូឡាឡុងកុន គឺជាកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរុក្ខជាតិនានានៅក្នុងក្រុមត្រកូលកញ្ឆាសម្រាប់គោលបំណងនៃកម្មវិធីវេជ្ជសាស្ត្រ និងពាណិជ្ជកម្ម។ គម្រោងនេះផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការធ្វើតេស្តពូជកញ្ឆា Petchompoo 1-5 ដែលសម្បូរទៅដោយសារធាតុ THC ដែលធ្វើឱ្យពួកវាកាន់តែសមស្របសម្រាប់ការដកយកសារធាតុ THC និងកម្មវិធីវេជ្ជសាស្ត្រ។

ភាពជាដៃគូនេះនឹងជួយដល់ការអភិវឌ្ឍបច្ចេកវិទ្យាដាំដុះ និងការគ្រប់គ្រងសត្វល្អិតដោយប្រើថ្នាំសម្លាប់សត្វល្អិត ដើម្បីធានាថាការប្រមូលផលនឹងមានលក្ខណៈសមរម្យសម្រាប់កម្មវិធីវេជ្ជសាស្រ្ត។

នាយកដ្ឋានកសិកម្មដំណើរការមជ្ឈមណ្ឌលច្រកចេញចូលតែមួយសម្រាប់ការគ្រប់គ្រងកញ្ឆានៅទីស្នាក់ការកណ្តាលរបស់ខ្លួន ក៏ដូចជាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ ១១៧៤ សម្រាប់ការសាកសួរទាក់ទងនឹងឱសថទាំងនេះ។

នាយកដ្ឋាននេះក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយអង្គការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ថៃ (TGO) ផងដែរ ដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីការបំភាយឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះនឹងអនុញ្ញាតឱ្យទីភ្នាក់ងារទាំងពីរធ្វើការងារទៅលើយុទ្ធនាការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការកែលម្អដំណើរការស្រាវជ្រាវ និងការប្រមូលទិន្នន័យ ព្រមទាំងការវាយតម្លៃទៅលើការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតផងដែរ។

ទីភ្នាក់ងារទាំងពីរនឹងធ្វើការងាររួមគ្នាដើម្បីសាកល្បងគម្រោងការចេញវិញ្ញាបនបត្រឥណទានកាបូន ដោយចាប់ផ្តើមពីកសិដ្ឋានផ្លែឈើ ចម្ការត្នោត និងចម្ការកៅស៊ូ៕

ប្រភព៖ ក្រសួងព័ត៌មាន