ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍!! ម្ចាស់រថយន្តស្លាកលេខនគរបាល ក៏រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណជាង ១០យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចស្ពានព្រែកសំរោង​ ក្នុងសង្កាត់ព្រែកថ្មី​ ខណ្ឌច្បារអំពៅ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្ត Camry ពណ៌ស ពាក់ស្លាកលេខនគរបាល ២.០៩៨៩ បានបុកជាមួយនឹងម៉ូតូរម៉កដឹកត្រី ដែលមានពាក់ស្លាកលេខ កណ្តាល ១D-៦២៥៩ បណ្តាលអោយអ្នកបើកម៉ូតូរម៉ករងរបួសបាក់ជើង។ ដោយឡែកម្ចាស់រថយន្តបានព្យាយាមរត់គេចខ្លួន ពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែរថយន្តប៉ុណ្ណោះ៕