ដកតំណែងប្រធានប៉ូលិសឥណ្ឌូណេស៊ីម្នាក់ និងមន្ត្រីជាន់ខ្ពស់ស្ថាប័នប៉ូលិស៩នាក់ផ្សេងទៀត បន្ទាប់ពីមានករណីប៉ះទង្គិចគ្នារបស់អ្នកគាំទ្របាល់ទាត់ រហូតមានអ្នកស្លាប់ជិត ២០០នាក់

0

បរទេស៖ ក្រុមមន្ត្រីបាននិយាយថាប្រធានប៉ូលិសឥណ្ឌូណេស៊ីម្នាក់ និងមន្ត្រីជាន់ខ្ពស់ស្ថាប័នប៉ូលិស៩នាក់ទៀតត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ីប្រកាសដកចេញពីមុខតំណែងហើយបន្ទាប់ពីមានហេតុការណ៍វិនាសកម្មបាត់បង់អាយុជីវិតប្រជាជនឥណ្ឌូនេស៊ីជាង១០០នាក់ដែលបានរត់ជាន់គ្នា និង ថប់ដង្ហើបស្លាប់ ដោយ ក្នុងនោះក៏មានមន្រ្តីប៉ូលីស១៨ នាក់ផ្សេងទៀតកំពុងត្រូវបានគេស៊ើបអង្កេតសម្រាប់ភាពទទួលខុសត្រូវក្នុងហេតុការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្នុងកីឡដ្ឋានបាល់ទាត់ដែលបានបង្កឱ្យមានការរត់ជាន់គ្នា។

សូមបញ្ជាក់ថាគ្រោះសោកនាដកម្មរត់ជាន់គ្នាក្រោយការប្រកួតបាល់ទាត់រវាងក្រុមបាល់ទាត់ក្នុងស្រុក AREMA FC និង Persebaya Surabaya កាលពីយប់ថ្ងៃសៅរ៍គឺជាហេតុការណ៍ដែលអាក្រក់ហួសនឹងថ្លែង បណ្តាលមនុស្សស្លាប់ច្រើនបំផុតមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្រ្តកីឡាបាល់ទាត់ពិភពលោក៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា