សាលាតម្រង់ទិសបាល់ទាត់រាជធានីភ្នំពេញ ប្រកាសជ្រើសរើសយុវជនហ្វឹកហាត់ និងត្រៀមប្រកួតជាកីឡាករតំណាងរាជធានីភ្នំពេញ

0

ភ្នំពេញ៖ សាលាបាល់ទាត់រាជធានីភ្នំពេញ សូមធ្វើការប្រកាសជូនដំណឹងជ្រើសរើសយុវជន ដែលមានចិត្តស្រឡាញ់ ឆន្ទៈហ្វឹកហាត់បាល់ទាត់ ដើម្បីចូលរួមហ្វឹកហាត់និងត្រៀមប្រកួតជាកីឡាករតំណាងរាជធានីភ្នំពេញទាំងមូល ដោយតម្រូវអោយមានអាយុតិចជាង ១៨ឆ្នាំ (មានសំបុត្រកំណើតត្រឹម ២០០៤ ដល់ ២០០៧) ដោយតម្រូវមានលក្ខណសម្បត្តិដូចខាងក្រោម៖

» ជាសិស្សកំពុងសិក្សា

» មានពេលហ្វឹកហាត់គ្រប់គ្រាន់

» ព្យាយាម តស៊ូ ស្រឡាញ់បាល់ទាត់

» អត្តចរិតល្អ គោរពវិន័យ

» មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់

កាលបរិច្ឆេទធ្វើតេស្ដនៅថ្ងៃទី០៦ តុលា ២០២២ វេលាម៉ោង ២:០០នាទីរសៀល នៅទីលានក្នុង វិទ្យាល័យច្បារអំពៅ។សូមភ្ជាប់មកជាមួយ
-សំបុត្រកំណេីត​ Original និង​ សំបុត្រកំណេីត​ Copy ដែលមានកំរិតអាយុ​ ២០០៤-២០០៥-២០០៦-២០០៧
-អត្តសញ្ញាណប័ណ្ណ​ Original និង​ អត្តសញ្ញាណប័ណ្ណ​ Copy
-រូបថតកូនសិស្ស​ 4×6​ មួយសន្លឹក
-កាតសិស្សក្នុងឆ្នាំនេះ​ ២០២១-២០២២

 

ប្រភព៖ សាលាបាល់ទាត់រាជធានីភ្នំពេញ