អ៊ុយក្រែន វាយដណ្តើមបានភាគខាងកើតមជ្ឈ មណ្ឌលដឹកជញ្ជូននៃទីក្រុង Lyman ពីរុស្ស៊ី

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាអ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានប្រកាសដណ្តើមគ្រប់គ្រងភាគខាងកើតមជ្ឈ មណ្ឌលដឹកជញ្ជូននៃទីក្រុង Lyman ទាំងមូលពីប្រទេសរុស្ស៊ីដែលជាសមរភូមិដ៏ក្តៅគគុកបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយខ្លួននឹងបន្តវាយប្រហារទៅភាគខាងកើតទៀតដើម្បីដាក់សម្ពាធលើវិមានក្រឹមឡាំង៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា