បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិប្រឆាំងនឹងជំងឺកូវីដ-១៩ របស់សហព័ន្ធរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសរុស្ស៊ីមានចំនួន ៣០ ០៨៥នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១៦ ខែសីហាមក ខណៈដែលចំនួនអ្នកស្លាប់ថ្មីទាក់ទងនឹងជំងឺរាតត្បាតនេះមានចំនួន ៩៦នាក់។
នៅមួយថ្ងៃមុន ករណីឆ្លងជំងឺកូវីដ-១៩ មានចំនួន ៣៣ ១៨៦នាក់ និងករណីស្លាប់ដែលពាក់ព័ន្ធមានចំនួន ១០៣នាក់ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលធ្វើឱ្យតួលេខសរុបចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះមកបានឈានដល់ចំនួន២១ ០៤៩ ០២៧នាក់ និង ៣៨៧ ៤៦៨នាក់រៀងៗគ្នា។
ករណីជាសះស្បើយមានចំនួន ៤៦ ៩៩២នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដោយធៀបនឹងចំនួន ៥២ ៦២៨នាក់កាលពីមួយថ្ងៃមុន ដែលនាំឱ្យចំនួនសរុបនៃករណីជាសះស្បើយឡើងវិញឈានដល់ ២០ ១៤០ ៦០៨នាក់។
អ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល ២៤ម៉ោងកន្លងមកមានចំនួន ១ ៣៨៣នាក់ ដោយធ្លាក់ចុះ ៤៧,៧% បើធៀបទៅនឹងមួយថ្ងៃមុន។ នៅមួយថ្ងៃមុន អ្នកជំងឺចំនួន ២ ៦៤៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕
ប្រភព៖ ក្រសួងព័ត៌មាន