បរទេស៖ សន្និសីទអនឡាញមួយដែលផ្តោតសំខាន់ទៅលើទិដ្ឋភាពសេដ្ឋកិច្ចក្នុងការផ្លាស់ប្តូរទៅកាន់បដិវត្តន៍ឧស្សាហកម្មទីបួននៅក្នុងប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅអាស៊ាន និងឱកាសនៃកិច្ចសហប្រតិបត្តិការរវាងភាគីនានាត្រូវបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងមូស្គូ។
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី ដែលត្រូវបានបង្កើតឡើងជាផ្នែកមួយនៃឆ្នាំសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យារវាងអាស៊ាន-រុស្ស៊ី។
អ្នកចូលរួមទាំងអស់បានពិភាក្សាគ្នាអំពីគោលដៅ និងភារកិច្ចក្នុងគោលនយោបាយសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅអាស៊ានក្នុងយុគសម័យឌីជីថល សេដ្ឋកិច្ច ទីក្រុងឆ្លាតវៃ ទេសចរណ៍ និងឱកាសនៃកិច្ចសហប្រតិបត្តិការថ្មីរវាងអាស៊ាន និងរុស្ស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន