ក្តៅៗ ទឹកធ្លាក់មែក្លាង នៅក្នុងខេត្តឈៀងម៉ៃត្រូវបិទ ដោយសារតែភ្លៀងធ្លាក់ខ្លាំង

0

បរទេស៖ ទឹកធ្លាក់មែក្លាងនៃឧទ្យានជាតិដយអ៊ីនថាណុន ដែលជាកន្លែងទាក់ទាញទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តឈៀងម៉ៃត្រូវបានបិទ ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងតំបន់នោះ។

មន្ត្រីឧទ្យានបានកត់សម្គាល់ថា ហាងជាច្រើននៅក្នុងស្រុកចោមថុងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បានជន់លិចស្រុកទេសចរណ៍នោះ។ ដោយមានឈ្មោះហៅក្រៅថា «ដំបូលនៃប្រទេសថៃ» បានធ្វើឱ្យឧទ្យានជាតិដយអ៊ីនថាណុន ដែលរួមបញ្ចូលទាំងភ្នំនោះ គឺជាភ្នំខ្ពស់បំផុតក្នុងប្រទេសថៃ ដោយមានកម្ពស់ ២ ៥៦៥ម៉ែត្រ។

ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុងភូមិឃុនឃុនក្លាងត្រូវបានគេមើលឃើញថាបានបម្លាស់ទីទ្រព្យសម្បត្តិរបស់ពួកគេទៅកាន់ទីទួលមួយចំនយន ខណៈដែលទឹកហូរបានគំរាមកំហែងហៀរប្រឡាយមែក្លាង៕

ប្រភព៖ ក្រសួងព័ត៌មាន