បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Joe Biden និយាយនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសហរដ្ឋអាម៉េរិក នឹងការពារកោះតៃវ៉ាន់ ក្នុងករណីមានការឈ្លានពានពីចិន ដែលជាសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុតរបស់លោករហូតមកដល់ពេលនេះលើបញ្ហានេះ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា