បរទេស៖ លោក Raja Pervaiz Ashraf ប្រធានសភាជាតិប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ការប្រែប្រួលអាកាសធាតុសកលកំពុងដើរតួជាការគំរាមកំហែងយ៉ាងពិតប្រាកដចំពោះសន្តិសុខមនុស្ស ហើយវិធានការប្រកបដោយប្រសិទ្ធភាពគួរតែត្រូវបានចាត់វិធានការដើម្បីទប់ទល់នឹងវា។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកញ្ញា។
ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃរួមគ្នាដោយសហភាពអន្តរសភា (IPU) និងរដ្ឋសភាប៉ាគីស្ថាន លោក Ashraf បាននិយាយថា សមាជិកសភានៃសភានានាក្នុងពិភពលោកគួរតែដើរតួរនាទីរបស់ពួកគេក្នុងការកាត់បន្ថយប្រកបដោយប្រសិទ្ធភាពនៃវិបត្តិអាកាសធាតុ។សិក្ខាសាលានេះមានចំណងជើងថា “សិក្ខាសាលាថ្នាក់តំបន់នៃសហភាពអន្តរ សភាលើកទី ៣ ស្តីពីការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្រាប់សភាអាស៊ី-ប៉ាស៊ីហ្វិក” នៅឯវិមានរដ្ឋសភា។លោក Ashraf បាន និយាយថាប្រទេសរបស់លោកកំពុងប្រឈមមុខនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ ដោយទឹកជំនន់នាពេលថ្មីៗ នេះ នៅក្នុងប្រទេសប៉ាគីស្ថានបានបណ្តាលឱ្យបាត់បង់ជីវិត, របស់មានតម្លៃដែលមិនអាចជួសជុលបាន និងការបំផ្លិចបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរួមទាំងផ្លូវថ្នល់ ផ្ទះ សាលារៀន និងមណ្ឌលសុខភាព៕
ប្រភព៖ ក្រសួងព័ត៌មាន