បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានអោយដឹងថាអាជ្ញាធរក្នុងប្រទេសប៉ាគីស្ថាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះគ្រោះជនរងគ្រោះដោយសារទឹកជំនន់ កំពុងបន្តកាលពីថ្ងៃព្រហស្បតិ៍ ដោយមានវត្តមានកងទ័ព និងអ្នកស្ម័គ្រចិត្ត ប្រើឧទ្ធម្ភាគចក្រ និងទូក ដើម្បីទៅយកមនុស្សដែលនៅជាប់គាំងចេញពីតំបន់ទឹកជំនន់ដែលបានសម្លាប់មនុស្សអស់ ១៣៩១ នាក់ និងប៉ះពាល់ដល់មនុស្ស ៣.៣លាននាក់ ព្រមទាំងបានធ្វើឱ្យជាងកន្លះលាននាក់គ្មានផ្ទះសម្បែង ព្រមទាំងបញ្ជូនពួកគេទៅជំរុបណ្តោះអាសន្ន៕