កត្តាសន្តិសុខ និងត្រូវពិចារណា ប្រសិនជាលោកពូទីន សម្រេចចូលរួមកិច្ចប្រជុំ G20

0

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយលោក ប៉ាវេល ហ្សារូប៊ីន នៅក្នុងកម្មវិធី «មូស្គូ ក្រឹមឡាំង ពូទីន» ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញតេឡេក្រាមរបស់ក្រុមអ្នកសារព័ត៌មានថា កត្តាទាំងអស់ «ដែលរួមទាំងកត្តាសន្តិសុខ» ផងនោះនឹងត្រូវបានយកទៅពិចារណានៅពេលដែលមានសេចក្តីសម្រេចក្នុងការចូលរួមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅក្នុងប្រទេសឥណ្ឌូណេស៊ី។

លោក ប៉េស្កូវ បាននិយាយដោយឆ្លើយតបទៅនឹងសំណួរមួយទាក់ទងនឹងវត្តមានដោយផ្ទាល់របស់មេដឹកនាំរុស្ស៊ីនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 ដែលមានគ្រោះថ្នាក់ខ្លាំងសម្រាប់ស្ថានភាពនាពេលបច្ចុប្បន្ននេះថា «ដើម្បីចេញសេចក្តីសម្រេចទៅលើទម្រង់នៃការចូលរួមរបស់យើង កត្តាទាំងអស់ចាំបាច់ត្រូវយកមកពិចារណា ដែលរួមមានទាំងកត្តាសន្តិសុខផងដែរ»។

លោក ប៉េស្កូវ បានរំលឹកថា មានការអញ្ជើញទៅកាន់កោះបាលីដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូលក្រុមប្រទេស G20។ កិច្ចប្រជុំកំពូលក្រុមប្រទេស G20 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងទម្រង់ដោយផ្ទាល់៕

ប្រភព៖ ក្រសួងព័ត៌មាន