បរទេស៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺរ លូកាសិនកូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបេឡារុស្សរំពឹងថានឹងទទួលបានថវិកាប្រហែល ២ប៊ីលានដុល្លារអាម៉េរិកពីប្រទេសរុស្ស៊ីសម្រាប់គម្រោងជំនួសការនាំចូលរួមគ្នា។
លោកបានថ្លែងបែបនេះនៅក្នុងពេលនៃការរៀបចំការបង្រៀនដោយបើកចំហមួយ ដែលត្រូវបានផ្សាយផ្ទាល់នៅគ្រប់សាលារៀន និងសាកលវិទ្យាល័យក្នុងប្រទេស។
លោកបាននិយាយថា «ចំពោះគម្រោងជំនួសការនាំចូលរួមគ្នារបស់យើង ឥឡូវនេះប្រទេសរុស្ស៊ីកំពុងបម្រុងថវិកាប្រមាណ ២ប៊ីលានដុល្លារអាម៉េរិកសម្រាប់គម្រោងរួមទាំងនេះ»។
ជារួម លោក លូកាសិនកូ បាននិយាយថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ ប្រទេសបេឡារុស្ស និងរុស្ស៊ីនឹងមានគម្រោងរាប់មិនអស់ជាមួយគ្នានៅគ្រប់វិស័យទាំងអស់។
ប្រធានាធិបតីបេឡារុសរូបនោះបានសង្កត់ធ្ងន់ថា «យើងនឹងពង្រឹងទំនាក់ទំនងរបស់យើងជាមួយដៃគូយុទ្ធសាស្ត្រសំខាន់របស់យើង គឺរុស្ស៊ីដែលជាបងប្អូនរបស់យើង»៕
ប្រភព៖ ក្រសួងព័ត៌មាន