បរទេស៖ ក្រសួងអប់រំ និងកីឡារបស់ប្រទេសឡាវបានចេញវិធានការចំនួន ១០ និងអនុសាសន៍ចំនួន៤០ ទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការបើកសាលារៀនប្រកបដោយសុវត្ថិភាព ចំពេលដែលមានការឆ្លងរាតត្បាតជំងឺកូវីដ-១៩ នៅពេលដែលឆ្នាំសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា។
ក្រសួងនោះនឹងបញ្ជូនបុគ្គលិកទៅកាន់សាលារៀននីមួយៗដើម្បីត្រួតពិនិត្យលក្ខខណ្ឌទាំងនោះ។
វាក៏នឹងជួយពង្រឹងការគ្រប់គ្រងរបស់នាយកសាលានានាផងដែរដើម្បីធានាថា សាលារៀនត្រូវបានដំណើរការប្រកបដោយប្រសិទ្ធភាពតាមស្តង់ដារដែលបានរំពឹងទុក។
យោងតាមសារព័ត៌មានឡាវបានឱ្យដឹងថា សាលារៀនជាច្រើនក្នុងទីក្រុងវៀងចន្ទន៍កំពុងរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី រួមទាំងការសម្អាតបរិស្ថាន ការកែសម្រួលប្រតិទិនបង្រៀន និងអនុវត្តតាមវិធានការអនាម័យ ដើម្បីទប់ទល់នឹងការឆ្លងរាលដាលជំងឺរាតត្បាត៕
ប្រភព៖ ក្រសួងព័ត៌មាន