បរទេស៖ កាសែត Yomiuri បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសជប៉ុនកំពុង ពិចារណាលើការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ១,០០០ ដើម ដើម្បីបង្កើនសមត្ថភាព វាយប្រហាររបស់ខ្លួនប្រឆាំងនឹងប្រទេសចិន។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ សារព័ត៌មានប្រចាំថ្ងៃនេះ បាននិយាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាល។
កាសែត Yomiuri បាននិយាយថា សព្វាវុធដែលបាញ់ដោយកប៉ាល់ ឬយន្តហោះ នឹងត្រូវឈរជើង ជាចម្បងនៅជុំវិញកោះ Nansei ភាគខាងត្បូង ហើយអាចទៅដល់តំបន់ឆ្នេរនៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន។តំណាង ក្រសួងការបរទេសជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការ អត្ថាធិប្បាយ លើរបាយការណ៍នេះទេ។ប្រទេសជប៉ុននិយាយថា ខ្លួនអាចប្រើប្រាស់យោធារបស់ខ្លួន សម្រាប់តែការការពារខ្លួនហើយបង្កើនការចំណាយយោធារបស់ខ្លួន និងបានប្រើយុទ្ធសាស្ត្រអះអាង បន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ភាព តានតឹង នេះ បាន កើន ឡើង បន្ទាប់ ពី ដំណើរ ទស្សនកិច្ច របស់ លោកស្រី Nancy Pelosi ប្រធាន សភា តំណាងរាស្រ្តសហរដ្ឋអាមេរិកទៅ កាន់ កោះ តៃវ៉ាន់។ទីក្រុងប៉េកាំងបានបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់និងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន៕
ប្រភព៖ ក្រសួងព័ត៌មាន