ប្រធានាធិបតីតួកគី ស្កាត់ទៅជួបប្រធានាធិបតីអ៊ុយក្រែន ដើម្បីពិភាក្សាគ្នាអំពីរឿង

0

បរទេស៖ ទូរទស្សន៍ Haberturk បានរាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន បានទៅដល់ទីក្រុង Lvov ពីអាកាសយានដ្ឋាន Rzeszow របស់ប្រទេសប៉ូឡូញ។

នៅទីក្រុង Lvov លោក អេដូហ្គែន នឹងបើកកិច្ចប្រជុំជាលើកដំបូងជាមួយសមភាគីអ៊ុយក្រែន លោក វ៉្លាឌីមៀរ ហ្សេលេនស្គី ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ទស្សនវិស័យសម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

កិច្ចប្រជុំនឹងត្រូវបន្តដោយកិច្ចចរចាត្រីភាគី ស្តីពីបញ្ហាអ៊ុយក្រែន ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីអូ ហ្គូតេរេស។ សន្និសិទសារព័ត៌មានរួមមួយត្រូវបានគេរំពឹងទុកថានឹងត្រូវធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សា៕

ប្រភព៖ ក្រសួងព័ត៌មាន