Home ព័ត៌មានអន្តរជាតិ ខេត្តម៉ាគីនដាណៅ របស់ហ្វីលីពីន រងគ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨រ៉ិចទ័រ

ខេត្តម៉ាគីនដាណៅ របស់ហ្វីលីពីន រងគ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨រ៉ិចទ័រ

0

បរទេស៖ គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨រ៉ិចទ័រ បានវាយប្រហារខេត្តម៉ាគីនដាណៅនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីរសៀលថ្ងៃទី១៣ ខែសីហា។

យោងតាមវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីរបស់ប្រទេសហ្វីលីពីន (Phivolcs) បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយ ១១គីឡូម៉ែត្រភាគពាយព្យនៃទីក្រុងយូពីខាងត្បូងក្នុងខេត្តម៉ាគីនដាណៅនៅវេលាម៉ោង ២:២៥រសៀល និងមានជម្រៅ ៦២គីឡូម៉ែត្រ។

ការរញ្ជួយក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងទីក្រុងកូតាបាតូ ទីក្រុងសាន់តូស ទីក្រុងដាវ៉ៅ និងទីក្រុងគីដាប៉ាវ៉ាន់។ ប្រទេសហ្វីលីពីនស្ថិតនៅតាមបណ្តោយតំបន់ «ចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក» ដែលធ្វើឱ្យប្រទេសនេះមានសកម្មភាពរញ្ជួយដីជាញឹកញាប់៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleឃាត់ខ្លួនជនសង្ស័យ ២នាក់តាមដីកា ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន
Next articleគណៈប្រតិភូមួយរបស់សភាសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់