ក្រុមហ៊ុន Johnson & Johnson ប្រកាស​បញ្ឈប់​ការ​លក់​ម្សៅ​លាប​ខ្លួន​កូន​ក្មេង​ទូ​ទាំង​ពិភពលោក នៅ​ត្រឹម​ឆ្នាំ​២០២៣

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters បានអោយ​ដឹង​ថា​ក្រុមហ៊ុន​វេជ្ជសាស្ត្រ Johnson & Johnson (JNJ.N) នឹង​បញ្ឈប់​ប្រតិបត្តិការ​លក់​ម្សៅ​លាប​ខ្លួន​កូន​ក្មេង​ទូ​ទាំង​ពិភពលោក នៅ​ត្រឹម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ គឺ​រយៈពេល​ជាង​២​ឆ្នាំ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បញ្ឈប់​ការ​លក់ដូរ​ផលិត​មួយ​នៅ​អាម៉េរិក ដែល​បាន​ធ្វើ ឲ្យ​អតិថិជន​ប្តឹង​ក្រុមហ៊ុន​ជុំវិញ​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​៕

ប្រភព​៖ ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក